សេចក្តីជំនឿដែលមានការប្រព្រឹត្ត
ដោយសារលោករ៉ចជើរ(Roger) មានជម្ងឺសន្លាក់ គាត់មិនអាចអត់ទ្រាំនឹងអាកាសធាតុត្រជាក់ នៅក្រុងអ៊ីលីណយ(Illinois)ទៀតទេ ដូចនេះ គាត់ក៏បានផ្លាស់ទីលំនៅ ទៅទីក្រុងបាងកក ប្រទេសថៃ ដែលមានអាកាសធាតុត្រូពិកវិញ។ ថ្ងៃមួយ គាត់បាននឹកចាំ អំពីបទចម្រៀង ដែលជីដូនរបស់គាត់ចូលចិត្តជាងគេ គឺបទ “តើអ្នកជាអ្វី”។ បទនេះអាចប្រែមកថា តើអ្នកជាអ្វី បានជានិយាយឮយ៉ាងនេះហើយ នៅតែលោកិយមិនអាចស្តាប់ឮអ្នកនិយាយ។ ពួកគេកំពុងសង្កេតមើលរបៀបដែលអ្នកដើរ មិនមែនស្តាប់ពាក្យដែលអ្នកនិយាយទេ។ ពួកគេកំពុងវាយតម្លៃអ្នក តាមសកម្មភាពដែលអ្នកធ្វើជារៀងរាល់ថ្ងៃ។
បទនេះបានបណ្តាលចិត្តលោករ៉ចជើរ ឲ្យចែកអាហារដល់ជនអនាថា ដែលកំពុងស្នាក់នៅតាមចិញ្ចើមផ្លូវធំៗ។ ជារៀងរាល់ពេលព្រឹក គាត់បានទៅចែកអាហារក្តៅៗ ដល់ជនអនាថា ជាង៤៧គ្រួសារ។ ជាច្រើនឆ្នាំក្រោយមក មានស្ត្រីអនាថាម្នាក់ បានទទួលជឿព្រះយេស៊ូវជាព្រះសង្រ្គោះ ហើយចង់ជួបលោករ៉ចជើរ ដើម្បីអរគុណគាត់ សម្រាប់ការនាំនាងឲ្យស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។
ព្រះគម្ពីរយ៉ាកុប បានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីជំនឿដែលគ្មានការប្រព្រឹត្ត គឺជាជំនឿស្លាប់(២:១៧)។ បទគម្ពីរនេះមិនមានន័យថា ការប្រព្រឹត្តនាំឲ្យមានជំនឿឡើយ តែការប្រព្រឹត្ត គឺជាភស្តុតាងបញ្ជាក់ថា យើងពិតជាមានសេចក្តីជំនឿមែន។ យើងអាចនិយាយយ៉ាងងាយថា យើងជឿព្រះ ប៉ុន្តែ មានតែការប្រព្រឹត្តទេ ដែលអាចបញ្ជាក់ថា យើងពិតជាជឿទ្រង់មែន។
លោកអ័ប្រាហាំគឺជាគំរូនៃសេចក្តីជំនឿដ៏ពិត។ គាត់មិនគ្រាន់តែបាននិយាយថា គាត់ជឿព្រះប៉ុណ្ណោះទេ តែថែមទាំងបានបញ្ជាក់ អំពីសេចក្តីជំនឿរបស់ខ្លួន ដោយហ៊ានលះបង់ជីវិតរបស់អ៊ីសាក់ ដែលជាកូនប្រុសតែមួយរបស់គាត់ តាមបង្គាប់របស់ព្រះទៀតផង(យ៉ាកុប ២:២១-២៤…
តើនរណានៅពីក្រោយការនោះ?
នៅក្នុងពិធីតាំងបង្ហាញវប្បធម៌ នៅឯទីក្រុងបានឌុង(Bandung) ប្រទេសឥណ្ឌូនេស៊ី យើងបានកម្សាន្តសប្បាយនឹងការប្រគុំតន្រ្តីដ៏អស្ចារ្យមួយ។ មុនពេលកម្មវិធីត្រូវបានបញ្ចប់ ក្នុងចំណោមទស្សនិកជនទាំងអស់មានមនុស្ស២០០នាក់ បានទទួលឧបករណ៍ភ្លេងអន្លូង(Anglung)ម្នាក់មួយៗ ដែលឧបករណ៍ភ្លេងនោះ ត្រូវបានគេផលិតពីឫស្សី។ គេបានបង្រៀនយើង ឲ្យចេះអង្រួនវា តាមចង្វាក់ តាមការបញ្ជារបស់អ្នកនាំវង់ភ្លេង។ មិនយូរប៉ុន្មាន យើងក៏បានគិតថា យើងកំពុងតែប្រគុំភ្លេងដូចវង់ភ្លេងដែរ ពោលគឺយើងមានមោទនៈភាព ពេលបានដឹងថាយើងធ្វើបានល្អប៉ុណ្ណា! បន្ទាប់មក ខ្ញុំក៏ចាប់ផ្តើមយល់ថា យើងមិនមែនជាអ្នកប្រគុំបានល្អទេ អ្នកដែលសមនឹងទទួលការសរសើរ គឺអ្នកដឹកនាំវង់ភ្លេងឯណោះទេ។
យ៉ាងណាមិញ ពេលដែលអ្វីៗគ្រប់យ៉ាងមានភាពល្អប្រសើរ ក្នុងជីវិតរបស់យើង យើងងាយនឹងមានមោទនភាពចំពោះខ្លួនឯង។ យើងត្រូវបានល្បួងឲ្យគិតថា យើងធ្វើបានល្អ ហើយយើងបានទទួលជោគជ័យ ដោយសារសមត្ថភាពរបស់យើង។ នៅពេលនោះ យើងច្រើនតែភ្លេចថា នៅពីក្រោយការទាំងអស់នោះ គឺមានព្រះជាអ្នកបណ្តាលចិត្តយើង គាំពារ ផ្គត់ផ្គង់ និងការពារយើង។
ស្តេចដាវីឌបានចងចាំសេចក្តីពិតនេះ គឺដូចដែលមានសេចក្តីចែងមកថា “ស្តេចដាវីឌទ្រង់ចូលទៅគង់នៅចំពោះព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ តើទូលបង្គំជាអ្វី តើកូនចៅទូលបង្គំជាអ្វី បានជាទ្រង់ប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ”(១របាក្សត្រ ១៧:១៦)។ ស្តេចដាវីឌមានព្រះទ័យអរសប្បាយយ៉ាងខ្លាំង នៅក្នុងការពោលសរសើរសេចក្តីល្អរបស់ព្រះ។
នៅពេលក្រោយ ពេលដែលយើងត្រូវបានល្បួងឲ្យសរសើរខ្លួនឯង សម្រាប់ព្រះពរដែលយើងបានទទួល សូមយើងបង្អង់ឈប់សិន ហើយសូមចងចាំថា តាមពិតគឺព្រះអម្ចាស់ទេ ដែលបាននាំព្រះពរមកឲ្យយើងនោះ។—Albert Lee
ត្រូវបានបង្កើតមក តាមរបៀបដ៏អស្ចារ្យ
កាលនៅពីក្មេង អ្នកដែលជិតស្និទ្ធនឹងខ្ញុំ បានយល់ថា ពួកគេអាចលើកទឹកចិត្តខ្ញុំឲ្យធ្វើអ្វីមួយ ឲ្យបានកាន់តែល្អជាងមុន ដោយសួរខ្ញុំឲ្យបានញឹកញាប់ថា “ហេតុអ្វីបានជាឯងល្ងង់យ៉ាងនេះ?” ខ្ញុំក៏បានដឹងថា ពាក្យនេះមានផលប៉ះពាល់យ៉ាងណាមកលើខ្ញុំ ពេលដែលខ្ញុំចូលដល់វ័យជំទង់ ហើយឮមនុស្សម្នាក់និយាយពីក្រោយខ្នងខ្ញុំថា “ល្ងង់មែន!” គ្រាន់តែបានឮពាក្យនេះភ្លាម ខ្ញុំក៏ប្រញាប់ងាកមើលក្រោយ ដោយស្មានថា គេកំពុងតែនិយាយមកកាន់ខ្ញុំទេ។
ពេលខ្ញុំបានទទួលព្រះយេស៊ូវ ជាព្រះអម្ចាស់ និងព្រះសង្គ្រោះ ខ្ញុំក៏បានដឹងថា ដោយសារព្រះបានបង្កើតខ្ញុំ ឲ្យចំ នឹងរូបអង្គទ្រង់(លោកុប្បត្តិ ១:២៧) នោះខ្ញុំមិនមែនជា មនុស្សល្ងីល្ងើទេ តែ “ខ្ញុំត្រូវបានទ្រង់បង្កើតមក តាមរបៀបដ៏ អស្ចារ្យ និងគួរឲ្យស្ងែងខ្លាច”(ទំនុកតម្កើង ១៣៩:១៤)។
ស្តេចដាវីឌទ្រង់ជាអ្នកនិពន្ធបទទំនុកតម្កើង ដែលបានពិពណ៌នាអំពីរបៀប ដែលព្រះបានស្គាល់យើងម្នាក់ៗយ៉ាងជាក់ច្បាស់ គឺក្នុងទំនុកបទដែលចែងថា “ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ និងការដែលទូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ ទ្រង់ពិនិត្យពិចារណាផ្លូវច្រក និងទីដេករបស់ទូលបង្គំ ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ”(ខ.១-៣)។
យើងមិនគ្រាន់តែត្រូវបានព្រះបង្កើតមក តាមរបៀបដ៏អស្ចារ្យប៉ុណ្ណោះទេ តែយើងថែមទាំងអាចផ្សះផ្សារជាមួយព្រះ តាមរបៀបដ៏អស្ចារ្យផងដែរ ដើម្បីឲ្យមានទំនាក់ទំនងដ៏ត្រឹមត្រូវជា មួយទ្រង់ឡើងវិញ តាមរយៈការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង។ “បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ … គ្រប់ទាំងអស់ក៏មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះ មកយើងខ្ញុំដែរ”(២កូរិនថូស ៥:១៧-១៨)។-Albert…
“យកខ្លួនឯងជាទីមួយ”
មានពេលមួយ បុរសម្នាក់បានសួរខ្ញុំថា “តើអ្នកមានបញ្ហាអ្វីដែលធំបំផុត?” ខ្ញុំក៏បានឆ្លើយថា “ខ្ញុំមើលឃើញបញ្ហាធំបំផុតរបស់ខ្ញុំ នៅក្នុងកញ្ចក់ឆ្លុះមុខ ជារៀងរាល់ថ្ងៃ”។ គឺខ្ញុំកំពុងនិយាយសំដៅទៅលើ សេចក្តីប៉ងប្រាថ្នា ដែល “យកខ្លូនឯងជាទីមួយ” ដែលកំពុងរង់ចាំឆ្មក់ នៅក្នុងចិត្តខ្ញុំ។
បទគម្ពីរយ៉ាកុប ៤:១ បានចែងថា “ឯសេចក្តីទាស់ទែង និងសេចក្តីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា នោះមកពីណា តើមិនមែនមកពីសេចក្តីសំរើប ដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេអី?” ពាក្យ “សេចក្តីសំរើប” គឺសំដៅទៅលើសេចក្តីប៉ងប្រាថ្នាអាត្មានិយម។ ហេតុនេះហើយបានជា ក្នុងបទគម្ពីរយ៉ាកុប ១:១៤ យើងបានទទួលការ បង្រៀនថា “តែដែលគ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ”។ លោកយ៉ាកុបបានដាស់តឿនយើងថា សេចក្តីប៉ងប្រាថ្នា ដែល “យកខ្លួនឯងជាទីមួយ” នឹងបំផ្លាញចំណងមិត្តភាពដែលយើងមានជាមួយព្រះ(៤:៤) ហើយនាំឲ្យមានការបែកបាក់គ្នា សង្រ្គាម និងជម្លោះ(ខ.១-២)។
ដូចនេះ ព្រះសព្វព្រះទ័យឲ្យយើងឈប់មានគំនិត “យកខ្លួនឯងជាទីមួយ”។ តើដោយរបៀបណា? ទីមួយ គឺដោយ “ចុះចូលព្រះ”(៤:៧)។ យើងចាំបាច់ត្រូវដាក់ខ្លួនឯងឲ្យត្រូវលេខរៀង ព្រោះព្រះទ្រង់ជាព្រះ ហើយយើងត្រូវយកទ្រង់ជាទីមួយ។ ទីពីរ ដោយ “ចូលទៅជិតទ្រង់”(ខ.៨)។ ចូរបំបាត់សេចក្តីប៉ងប្រាថ្នា ដែលនាំឲ្យធ្វើអំពើបាប ដោយចូលទៅរកព្រះ ដើម្បីឲ្យទ្រង់លាងសម្អាត។ ចូរកុំមានចិត្តពីរ ដោយប្រាថ្នាចង់បានការអាក្រក់ផង…
ចូរកុំធ្វើឲ្យព្រះវិញ្ញាណព្រួយ
បើលុយក្នុងការបូបរបស់អ្នកត្រូវបានបាត់ ដោយអាថ៌កំបាំង អ្នកនឹងខឹងជាមិនខាន។ ប៉ុន្តែ បើអ្នកបានរកឃើញថា កូនរបស់អ្នកជាអ្នកលួចលុយនោះ នោះកំហឹងរបស់អ្នកនឹងក្លាយទៅជាទុក្ខព្រួយភ្លាម។ យើងប្រើពាក្យទុក្ខព្រួយ ដើម្បីបកស្រាយអំពីសេចក្តីទុក្ខដែលយើងមាន ពេលយើងមានការខកចិត្ត ចំពោះអ្នកជាទីស្រឡាញ់របស់យើង។
បទគម្ពីរដែលចែងថា “ចូរកុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ”(អេភេសូ ៤:៣០) គឺមានន័យថា យើងមិនត្រូវធ្វើឲ្យព្រះដែលស្រឡាញ់យើង និងចាំជួយយើង ឈឺព្រះទ័យឡើយ។ ដ្បិត តាម បទគម្ពីរយ៉ូហាន ១៤:២៦ យើងអាចដឹងថា ព្រះវរបិតាបានចាត់ព្រះវិញ្ញាណបរិសុទ្ធមក សម្រាប់ធ្វើជាព្រះដ៏ជាជំនួយរបស់យើង។
ពេលព្រះវិញ្ញាណបរិសុទ្ធដែលគង់ក្នុងយើង ព្រួយព្រះទ័យដោយសារសកម្មភាព ឬអាកប្បកិរិយ៉ារបស់យើង នោះយើងនឹងទទួលបាននូវភាពតានតឹងដ៏ធ្ងន់ធ្ងរមួយ។ ព្រះវិញ្ញាណទ្រង់ទាញយើងឲ្យទៅតាមទិសដៅមួយ តែសាច់ឈាមទាញយើងទៅតាមទិសដៅមួយទៀត។ សាវ័កប៉ុលបានបកស្រាយអំពីបញ្ហានេះ ក្នុងព្រះគម្ពីរកាឡាទី ៥:១៧ ថា “ដ្បិតសាច់ឈាមតែងតែប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ ឯព្រះវិញ្ញាណ ទ្រង់ក៏ទាស់នឹងសាច់ឈាមដែរ សេចក្តីទាំង២នេះប្រឆាំងនឹងគ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នារកធ្វើការ ដែលចង់ធ្វើទៅមិនកើត”។ បើបញ្ហានេះនៅតែបន្តទៀត យើងអាចចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនមានកំហុស និងមិនពេញចិត្តចំពោះការរស់នៅរបស់ខ្លួនឯង។ មិនយូរប៉ុន្មាន សេចក្តីអំណរ និងកម្លាំរបស់យើងមានការថយចុះ ហើយនឹងត្រូវជំនួសដោយភាពខ្សោះល្វើយ និងអស់កម្លាំង(ទំនុកតម្កើង ៣២:៣-៤)។
ដូចនេះ ចូរកុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធព្រួយព្រះទ័យ ដែលទ្រង់ត្រូវបានប្រទានមកយើង ដោយសេចក្តីស្រឡាញ់ ដើម្បីជួយយើង។ ចូរ“ងាកចេញ” ពីការសម្រេចចិត្តធ្វើការអាក្រក់តាមសាច់ឈាម(អេភេសូ ៤:៣១) ហើយងាកមករស់នៅដោយស្មោះត្រង់ថ្វាយព្រះវិញ។…
ឈើទាំងពីរ
ប្រាជ្ញាដ៏សាមញ្ញ ចោទសួរយើងថា តើយើងអាចសម្រេចកិច្ចការបានច្រើនប៉ុណ្ណា បើយើងប្រើធនធានតែបន្តិចបន្តួច ? យើងច្រើនតែជឿថា យើងនឹងអាចសម្រេចកិច្ចការបានកាន់តែច្រើន បើសិនជាយើងមានធនធានផ្នែកហិរញ្ញវត្ថុ មានមនុស្សឆ្លាតវ័យ និងមានគំនិតជឿនលឿនកាន់តែច្រើន ។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់មិនបានរាប់ការទាំងនោះជាសំខាន់ទេ ។ ខ្ញុំសូមលើកឧទាហរណ៍មួយចំនួន ដូចតទៅ :
ក្នុងព្រះគម្ពីរពួកចៅហ្វាយ ៣:៣១ មានបុរសម្នាក់ឈ្មោះសាំកើរ បានរំដោះពួកអ៊ីស្រាអែលឲ្យរួចពីពួកភីលីស្ទីន ដោយប្រើដៃតែម្ខាងប៉ុណ្ណោះ ។ តើគាត់បានទទួលជ័យជម្នះដោយរបៀបណា? គឺគាត់បានទទួលជោគជ័យយ៉ាងអស្ចារ្យ ដោយប្រើតែជន្លួញគោប៉ុណ្ណោះ ដើម្បីវាយសម្លាប់ពួកសាសន៍ភីលីស្ទីនអស់៦០០នាក់ ។
ក្នុងព្រះគម្ពីរនិក្ខមនំ ពេលដែលព្រះឲ្យលោកម៉ូសេនាំរាស្រ្តអ៊ីស្រាអែល ចេញពីនគរអេស៊ីព្ទ លោកម៉ូសេខ្លាចពួកបណ្តាជនមិនព្រមស្តាប់គាត់ ឬដើរតាមការដឹកនាំរបស់គាត់ ។ ដូចនេះ ព្រះមានបន្ទូលថា “តើមានអ្វីនៅដៃឯងនោះ?” គាត់ឆ្លើយថា “មានដំបង”(៤:២)។ ដើម្បីធ្វើឲ្យពួកបណ្តាជនជឿទុកចិត្ត ហើយដើរតាមលោកម៉ូសេ ព្រះទ្រង់ក៏បានប្រើដំបងដែលនៅក្នុងដៃគាត់ ដើម្បីធ្វើឲ្យទឹកទន្លេនីលប្រែក្លាយជាឈាម ដើម្បីនាំឲ្យនគរអេស៊ីព្ទជួបគ្រោះចង្រៃ ដើម្បីញែកសមុទ្រក្រហម និងដើម្បីធ្វើការអស្ចារ្យ នៅក្នុងវាលរហោស្ថាន ។
តំបងរបស់លោកម៉ូសេ និងជន្លួញគោរបស់លោកសាំកើរ បានក្លាយជាឧបករណ៍ដ៏មានអំណាច នៅពេលដែលពួកគេបានថ្វាយឧបករណ៍ទាំងនោះដល់ព្រះ ។ ការនេះបង្រៀនឲ្យយើងដឹងថា ព្រះអាចប្រើរបស់តែបន្តិចបន្តួចដែលយើងមាន ដើម្បីធ្វើការអស្ចារ្យ នៅពេលយើងចុះចូលទ្រង់ ។ ព្រះទ្រង់មិនមែនកំពុងស្វែងរកមនុស្សដែលមានសមត្ថភាពអស្ចារ្យឡើយ ប៉ុន្តែ…
ព្រះគ្រីស្ទដែលរស់នៅក្នុងយើង
ក្នុងការប្រកួតអត្តពលកម្ម អាយរិនមែន(Ironman) មានការហែលទឹក ចម្ងាយ៣,៨ គីឡូម៉ែត្រ ការប្រណាំងកង់ចម្ងាយ ១៨០,២ គីឡូម៉ែត្រ និងការរត់ប្រណាំង ចម្ង៉ាយ ៤៦,១ គីឡូ ម៉ែត្រ ។ គេមិនងាយទទួលបានជោគជ័យ ក្នុងការប្រកួតនេះឡើយ ។ ប៉ុន្តែ លោកឌីក ហូយត៍(Dick Hoyt)បានចូលរួមនៅក្នុងការប្រកួតនេះ ហើយបានសម្រេចទៅដល់ទី ជាមួយកូនប្រុសរបស់គាត់ គឺរិក(Rick) ដែលជាជនពិការ ។ នៅពេលលោកឌីក ហែលទឹក គាត់បានសណ្តោងកូនប្រុសរបស់គាត់ ដែលនៅក្នុងកូនទូក ។ នៅពេលលោករីកប្រណាំងកង់ គាត់បានដាក់កូនប្រុសរបស់គាត់ ឲ្យអង្គុយនៅពីក្រោយគាត់ ។ នៅពេលលោកឌីករត់ប្រណាំង គាត់បានរុញកូនប្រុសរបស់គាត់ ដែលអង្គុយនៅលើកៅអីរុញ ។ រិកបានពឹងផ្អែកទៅលើឪពុករបស់ខ្លួន ដើម្បីទៅដល់ទី បើពុំនោះទេ គាត់មិនអាចទទួលជោគជ័យបានឡើយ ។
យើងអាចឃើញភាពស្របគ្នា រវាងរឿងរបស់ពួកគេ និងជីវិតរបស់យើងជាគ្រីស្ទបរិស័ទ ។ រិកបានពឹងផ្អែកទៅលើឪពុករបស់គាត់ ចំណែកយើងវិញ គឺពឹងផ្អែកទៅលើព្រះគ្រីស្ទ ដើម្បីទទួលជោគជ័យនៅក្នុងការរត់ប្រណាំងនៃគ្រីស្ទបរិស័ទ ។
នៅពេលយើងព្យាយាមរស់នៅ តាមបំណងព្រះទ័យព្រះ យើងដឹងថា ទោះបីជាយើងមានបំណងចិត្ត និងការប្តេជ្ញាចិត្តដ៏ល្អបំផុតក៏ដោយ ក៏ជាញឹកញាប់ យើងមានការជំពប់ដួល…
ប្រឈមមុខនឹងភាពភ័យខ្លាច
អ្នកម្តាយម្នាក់ប្រាប់កូនប្រុសអាយុ៥ឆ្នាំ អោយទៅយកស៊ុបប៉េងប៉ោះមួយកំប៉ុងនៅក្នុងទូរ។ កូនប្រុសបដិសេធនិងតវ៉ាថា៖ «វាងងឹតណាស់នៅទីនោះ»។ ម្តាយប្រាប់ចន្នីជាកូនថា៖ វាមិនអីទេ កុំខ្លាចអី។ ព្រះយេស៊ូនៅទីនោះ។ ដូច្នេះ ចន្នីបើកទ្វារយឺតៗ ហើយឃើញថា វាងងឹតមើលមិនឃើញសោះ ចន្នីស្រែកថា៖ «ព្រះយេស៊ូអើយ ជួយហុចស៊ុបប៉េងប៉ោះខ្ញុំមួយកំប៉ុង?»។
សាច់រឿងដ៏គួរអោយអស់សំណើចនេះ ធ្វើអោយខ្ញុំនឹកដល់លោកគេឌាន។ ព្រះអម្ចាស់លេចមកគេឌាន ដោយហៅគាត់ថា៖ «នែអ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង» (ចៅហ្វាយ ៦:១២) ហើយគាត់អោយរំដោះជនជាតិអ៊ីស្រាអែលចេញពីកណ្តាប់ដៃរបស់ពួកម៉ាឌាន(ខ១៤)។ តែគេឌានទូលព្រះអម្ចាស់ថា៖ «ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាណាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង» (ខ១៥)។ ទោះជាព្រះអម្ចាស់មានបន្ទូលតបថា៖ «អញនឹងនៅជាមួយនឹងឯង ឯងនឹងវាយសាសន៍ម៉ាឌាន ដូចជាវាយនឹងមនុស្សតែម្នាក់» (ខ១៦) តែគាត់នៅតែភ័យខ្លាច។ នោះគាត់ទទូចសុំទ្រង់សម្តែងព្រះគុណ និងទីសំគាល់អោយគាត់បានដឹងផង(ខ១៧; ៣៦-៤០)។ ដូច្នេះហេតុអ្វីបានជាព្រះអម្ចាស់ហៅគេឌានដែលភ័យខ្លាចថា អ្នកពូកែក្លាហានទៅវិញ? ពីព្រោះថ្ងៃមួយគេឌាននឹងក្លាយជាមនុស្សក្លាហានដោយសារទ្រង់ជួយគាត់។
យើងមិនខុសពីគេឌានដែលសង្ស័យពីសមត្ថភាព និងសក្តានុពលរបស់ខ្លួន។ តែកុំអោយសង្ស័យថា ព្រះជាម្ចាស់មិនអាចធ្វើអ្វីនឹងអ្នកបានឡើយ បើកាលណាយើងទុកចិត្ត និងស្តាប់បង្គាប់ទ្រង់។ ព្រះរបស់គេឌានក៏ដូចជាព្រះរបស់យើងដែរ បើព្រះអាចជួយគេឌានបាន ព្រះអង្គក៏អាចជួយយើងបានដែរ។ Albert Lee
ព្រះអង្គជាព្រះជាម្ចាស់លើទាំងអស់
ពេល លោកប៉ូលីខាប(គ.ស. ៦៩-១៥៥) ធ្វើជាអភិបាលក្រុមជំនុំនៅស្មៀណា អាជ្ញាធររ៉ូម៉ាំងបង្ខំគាត់អោយជេរព្រះគ្រិស្ត បើគាត់ចង់បានសេរីភាព។ លោកឆ្លើយតបថា៖ « ខ្ញុំបានបម្រើព្រះអង្គអស់ រយៈពេល៨៦ឆ្នាំមកហើយ ទ្រង់គ្មានកំហុសឡើយ។ តើអោយខ្ញុំប្រមាថព្រះអង្គសង្គ្រោះខ្ញុំម្តេចកើត?» ស្រាប់តែមន្ត្រី រ៉ម៉ាំងគំរាមថា៖ «បើឯងមិនផ្លាស់ប្តូរគំនិតទេ យើងនឹងយកឯងទៅដុតក្នុងភ្លើង»។ លោកប៉ូលីខាបនៅតែមិនប្តូរចិត្ត ។ ដោយសារតែលោកមិនជេរប្រមាថព្រះគ្រិស្ត គេក៏យកគាត់ទៅដុតទាំងរស់។ ប៉ុន្មានសតវត្សមុននោះ ពេលយុវជនបីនាក់ឈ្មោះ សាដ្រាក់ មេសាក់ និង អ័បេឌនេកោ ក៏ប្រឈមមុនអញ្ចឹងដែរ តែពួកគេទូលឆ្លើយដល់ស្តេចថា៖ «បពិត្រព្រះរាជានេប៊ូក្នេសា...នោះព្រះនៃយើងខ្ញុំដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយអោយយើងខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយយើងខ្ញុំរួចពីព្រះហស្តទ្រង់ដែរ។ តែបើមិនជួយទេ នោះសូមអោយទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ (ដានីយ៉ែល ៣:១៦-១៨) ពួកគេមានបទពិសោធន៍ស្រដៀងគ្នា តែមានលទ្ធផលផ្សេងគ្នា។ លោកប៉ូលីខាបត្រូវគេដុតទាំងរស់ ប៉ុន្តែសាដ្រាក់ មេសាក់ អ័បេឌនេកោ បានរួចជីវិតពីគុកភ្លើងវិញ។ ទោះជាមានលទ្ធផលផ្សេងគ្នាក៏ដោយ ក៏សាច់រឿងទាំងពីរបង្ហាញពីជំនឿដូចគ្នា។ ពួកគេបង្ហាញជំនឿពួកគេចំពោះព្រះជាម្ចាស់ ដែលថាទ្រង់អាចធ្វើបានគ្រប់ទាំងអស់។ គឺជាជំនឿដែលបង្ហាញថា ទ្រង់គឺជាព្រះជាម្ចាស់លើទាំងអស់ ទោះជាទ្រង់សង្រ្គោះយើង ឬ មិនបានសង្គ្រោះក្តី។ ទ្រង់តែមានផែនការជានិច្ច។ យើងត្រូវសម្រេចចិត្តដើរតាមទ្រង់ ដោយអលប៊ត លី (Albert Lee)។